អំពីឈ្មោះប្រាសាទ

ប្រាសាទអង្គរវត្ត ពាក្យថាអង្គរ តាមវចនានុក្រមរបស់លោកគ្រូ ពៅ-សាវរស អង្គរមកពីពាក្យសំស្ដ្រឹតថា នគរ មានន័យថា ទីក្រុង ធានី អាណាចក្រ រីឯពាក្យ វត្ត ជាទីដែលមាន​ព្រះសង្ឃគង់នៅ។ រួមន័យមក អង្គរវត្ត មានន័យថាជាទីក្រុងដែលមាន​វត្តពុទ្ធសាសនា។ តាមវចនានុក្រមគឺវាបានមកពី នគរវត្ត ជាឈ្មោះ​ប្រាសាទ​បុរាណ​មួយ​កន្លែង​នៅ​ក្នុង​ខែត្រ​សៀមរាប ជា​មហា​មន្ទីរ​រុងរឿង​ដោយ​លំអគ្មាន​ពីរ (ហៅ​ក្លាយ​មក​ជា អង្គរ​វត្ត) ។ ពាក្យ នគរ នេះ​ច្រើន​តែ​មាន​សំឡេង​ក្លាយ​ឃ្លាត​ជា អង្គរ ដូច្នេះ​ឯង, ដូច​ជា នគរ​បាល, នគរ​បុរី, នគរ​យមរាជ, នគរ​វត្ត​ ក្លាយ​ជា អង្គរ​បាល, អង្គរ​បុរី, អង្គរ​ជមរាជ, អង្គរ​វត្ត ជាដើម។ ឈ្មោះថា អង្គរវត្ត គឺជា​ឈ្មោះ​សាមញ្ញ​សំរាប់​កំណត់​ប្រាសាទ​ដែល​ជា​បូជនីយដ្ឋាន​នេះ។ ចំពោះ​ប្រជាជនខ្មែរ ជាពិសេស​អ្នក​រស់នៅ​ខេត្ត​សៀមរាប​ច្រើន​និយម​ហៅ​ឈ្មោះ​រួម​មួយ​ថា អង្គរតូច។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​និពន្ធ​នៅ​លើ​ពិភព​លោក​ទាំងអស់​បាន​កំណត់​ហៅ​ឈ្មោះ​រួម​មួយ​ថា អង្គរវត្ត រហូតមកដល់បច្ចុប្បន្ន។



រចនាសម្ព័ន្ធកណ្ដាល

គម្រោងទូទៅនៃអង្គរវត្តជាមួយរចនាសម្ព័ន្ធ​សំណង់សំខាន់នៅចំកណ្ដាល
ប្រាសាទនេះតាំងនៅលើលានមួយដែលបានលើកខ្ពស់ជាងបុរីនេះ។ វាត្រូវបានបង្កើតឡើងដោយថែវចតុកោណកែងបីងើបឡើងដល់ប្រាង្គកណ្ដាល កំពស់នីមួយៗខ្ពស់ជាងប្រាង្គមួយចុងក្រោយគេ។ មែនិកាបកស្រាយថែវទាំងនេះថាជាការបូជាទៅដល់ព្រះមហាក្សត្រ ព្រះព្រហ្ម ព្រះចន្ទ និងព្រះវិស្ណុ[៦]ថែវនីមួយៗមានគោបុរៈមួយនៅចំណុចនីមួយៗ ហើយនិងថែវខាងក្នុងពីរមានប្រាង្គនៅកាច់ជ្រុងរបស់ខ្លួន

1 comment:

  1. ជំរាបសួរបង!តើប្រាសាទបុរាណខ្មែរមានប៉ុន្មានប្រភេទដែរបង?

    ReplyDelete